តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាកន្លែងទេសចរណ៍ធម្មជាតិ និអភិរក្សសត្វកម្រនៅលើផែនដី (វីឌីអូ)
ក្រុមការងារនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន កាលពីពេលថ្មីនេះ បានចូលរួមជាមួយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សង្កេតនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ប្រទះឃើញសត្វរនាលពណ៌ ប្រមាណ ២៥០ក្បាល ត្រយ៉ងខ្លួនរលោងប្រមាណ ២៣ក្បាល ទុងប្រផេះប្រមាណ ៥០ក្បាល ត្រយ៉ងខ្លួនសប្រមាណ ១៥ក្បាល។
សូមបញ្ជាក់ថា តំបន់ការពារទេសភាពអាត្រពាំងថ្ម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាទីកន្លែងទេសចរណ៍ធម្មជាតិដ៏សំខាន់ជាងគេមួយនៅកម្ពុជា ដែលសម្បូរដោយសត្វស្លាបជាច្រើនប្រភេទ ដូចជាសត្វក្រៀល រនាលព័ណ៌ រនាលខ្យង ទុង ។ល។ កំពុងរស់នៅ និងទទួលបានការការពារនិងអភិរក្សដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។ នៅរដូវនេះ ហ្វូងសត្វស្លាប និងទេសភាពធម្មជាតិកំពុងទាក់ទាញអ្នកទេសចរមកទស្សនាផងដែរ៕
តំបន់ការពារទេសភាពអាងត្រពាំងថ្ម
តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាកន្លែងទេសចរណ៍ធម្មជាតិ និអភិរក្សសត្វកម្រនៅលើផែនដីនៅថ្ងៃនេះ ក្រុមការងារនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅក្នុងថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សង្កេតនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្មប្រទះឃើញសត្វរនាលព័ណ៌ ប្រមាណ២៥០ក្បាល ត្រយ៉ងខ្លួនរលោង ប្រមាណ២៣ក្បាល ទុងប្រផេះ ប្រមាណ៥០ ក្បាល ត្រយ៉ងខ្លួនស ប្រមាណ១៥ ក្បាល។ សូមបញ្ជាក់ថា តំបន់ការពារទេសភាពអាត្រពាំងថ្ម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាទីកន្លែងទេសចរណ៍ធម្មជាតិដ៏សំខាន់ជាងគេមួយនៅកម្ពុជា ដែលសម្បូរដោយសត្វស្លាបជាច្រើនប្រភេទ ដូចជាសត្វក្រៀល រនាលព័ណ៌ រនាលខ្យង ទុង ។ល។ កំពុងរស់នៅ និងទទួលបានការការពារនិងអភិរក្សដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។ នៅរដូវនេះ ហ្វូងសត្វស្លាប និងទេសភាពធម្មជាតិកំពុងទាក់ទាញអ្នកទេសចរមកទស្សនាផងដែរ។
Posted by Ministry of Environment on Tuesday, July 28, 2020
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។