ជាង​១៨.៦​លាន​នាក់ ឆ្លង​កូ​វិដ​១៩ នៅ​ទូ​ទាំងពី​ភព​លោក ខណៈ​មាន​អ្នកស្លាប់​ជាង​៧០​ម៉ឺន​នាក់​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វិដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១៨​លាន​៦៩​ម៉ឺន​៩​ពាន់​៤៣២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៧០​ម៉ឺន​៤​ពាន់​៣២៤​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១១​លាន​៩១​ម៉ឺន​៤​ពាន់​៧៨៨​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០​។​

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វិដ​១៩ ច្រើនជាងគេ​៖
​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤​លាន​៩១​ម៉ឺន​៨​ពាន់​៤២០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៦​ម៉ឺន​២៩០​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៤៨​ម៉ឺន​១​ពាន់​៦៨០​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៨០​ម៉ឺន​៨​ពាន់​៧៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៩​ម៉ឺន​៦​ពាន់​៩៦​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៩៧​ម៉ឺន​៧៦៧​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៩០​ម៉ឺន​៦​ពាន់​៦១៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៩​ពាន់​៨២០​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​២៨​ម៉ឺន​១​ពាន់​៦៦០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close