សម្តេចតេជោកោតសរសើរសមត្ថភាពកីឡាបាល់ទាត់កម្ពុជា បើទោះបីចាញ់ជប៉ុន២-០
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះសមត្ថភាពកីឡាបាល់ទាត់កម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អនៅក្នុងការប្រកួត AFC U-23 Championship 2018 Qualifiers រវាងកម្ពុជា និងជប៉ុន ឯពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចមិញ។
តាមរយៈបណ្តាញសង្គម សម្តេចបានអរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសយុវជនដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋានជាតិយ៉ាងច្រើនកុះករ ដែលបង្ហាញ ពីការស្រឡាញ់គាំទ្រអស់ពីចិត្តពីថ្លើមចំពោះកីឡាបាល់ទាត់កម្ពុជាយើង។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ (U23) កាលពីល្ងាចមិញ បានប៉ះគ្នាជាមួយក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២០ឆ្នាំ (U20) ដោយលទ្ធផល ២-០ ក្នុងយុទ្ធនាការណ៍ជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីក្រោមអាយុ២៣ឆ្នាំ (2018 AFC U23 Championship) នៅពូល J នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។