ក្មេងស្រី​អាយុ​៣​ខួប​ម្នាក់ យក​ពូថៅ​វាយ​ដុំ​ព្រី​ ឆ្លង​ចរន្ត​ភ្លើងឆក់​ស្លាប់​មួយ​រំពេច

​ខេត្តកណ្តាល​៖ ព្រោះតែ​ហ្វេ​ស​ប្រហែស​របស់​ឪពុកម្តាយ ក្មេងស្រី​ម្នាក់ បាន​ឆក់​ខ្សែភ្លើង បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច
​កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃធំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ឈ្មោះ បញ្ញា ស្រី​ឡា ភេទ​ស្រី អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​)​។ ប្រភព​បន្តថា ឪពុកម្តាយ​របស់​ក្មេងរងគ្រោះ បាន​ត​ខ្សែភ្លើង​ពីលើផ្ទះ​ដាក់​ព្រី​នៅលើ​គ្រែ​ក្រោម​បង្ហា​ផ្ទះ សម្រាប់​ដាក់​កង្ហារ ដេក​លេង​ពេល​ថ្ងៃ លុះដល់​ថ្ងៃកើតហេតុ ដោយ​ឃើញ​ក្មេងរងគ្រោះ នៅ​លេង​ជាមួយ​ក្មេងៗ​នៅក្បែរ​ផ្ទះ ម្តា​យក​ក្មេងស្រី​នោះ ចេញទៅ​ក្រៅ​មួយសន្ទុះ​ក្រោយមក​ក៏​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ឃើញ​កូន​ដេក​នៅលើ​ដី​មាន​សភាព​ស្លេកស្លាំង និង​ឃើញ​មាន​ដុំ​ព្រី​ភ្លើង​បែក​គំរប និង​ពូថៅ​តូច​មួយ​នៅក្បែរ​នោះដែរ ទើប​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​ហើយ តែ​អកុសល​ក្មេងរងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ​សាកសព ឃើញ​មាន​ស្នាមរបួស​រោល​ខ្លោច​មេដៃ​ខាងឆ្វេង​១​កន្លែង ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។​ ​ទើប​សន្និដ្ឋានថា​ ​ក្មេងរងគ្រោះ ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close