ឯកឧត្តម ឃួង ស្រេង បើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងបុរី ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងបុរីក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដមស្នងការ ស្នងការរងនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ និងតំណាងបុរីទាំងអស់ក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីចូលរួមឱ្យឃុំ-សង្កាត់ មានសុខសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានចោរកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងបុរីទាំងអស់ ត្រូវមានកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចបងប្អូនរស់នៅក្នុងបុរី ប្រកបដោយមានទំនុកចិត្ត និងមានផាសុខភាពទាំងការរស់នៅទាំងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។