ថ្ងៃនេះ! មានអ្នកជាសះស្បើយ ៨នាក់ តែគ្មានករណីអ្នកជំងឺកូវីដ១៩ថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៨នាក់ទៀត តែគ្មានករណីឆ្លងថ្មីនោះទេ។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជាសះស្បើយទាំង៨នាក់នោះ រួមមាន៖ ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន០៣នាក់, បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០២នាក់ និងជនជាតិបរទេស៣នាក់ រួមមានជនជាតិឥណ្ឌូនេស៊ីម្នាក់, ឥណ្ឌាម្នាក់ និងជនជាតិអាមេរិកាំង ដែលជាមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១៩៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១០នាក់ (ស្រី៤៦នាក់ និងបុរស១៦៤នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។