យុទ្ធភ័ណ្ឌមិនផ្ទុះ៤គ្រាប់ ត្រូវពលរដ្ឋប្រទះឃើញក្នុងដីចម្ការមួយកន្លែង ក្នុងស្រុកស្វាយលើ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិផ្ជឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប រកឃើញគ្រាប់កាំភ្លើងផ្លោង ៧៦មម ចំនួន២គ្រាប់ ត្បាល់៦០មម ចំនួន១គ្រាប់ គ្រាប់បែកដៃ៥៤មម ចំនួន១គ្រាប់។
យុទ្ធភ័ណ្ឌមិនផ្ទុះទាំង៤គ្រាប់នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងដីចម្ការ ក្នុងស្រុកខាងលើ ហើយក្រុមជំនាញបានយកវាទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។