ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​ខេត្តកោះកុង សម្រេចបាន​ជាង ៣០%​ហើយ​

​ភ្នំ​ពេញ​៖ កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​ក្រុមការងារ​នៃ​អង្គភាព​គ្រប់គ្រង​គម្រោង​(PMU) និង​អង្គភាព អនុវត្ត​គម្រោង (PIU) ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​១០ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​ថ្លែង​កោតសរសើរ​ដល់​ក្រុមហ៊ុន​សាងសង់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​សាងសង់​របស់ខ្លួន ដោយ​គិត​រហូត​មកទល់ពេលនេះ​សម្រេចបាន​៣៦,៤% និង​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព និង​សុខមាលភាព​កម្មករ កម្ម​ការ​នី​ផងដែរ​។​

​សូម​ជម្រាបជូន​ថា ផ្លូវជាតិ​លេខ​១០​នេះ​ត​ភ្ជាប់​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​ខេត្តកោះកុង មាន​សក្តានុពល​ក្នុងការ​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម ជាពិសេស​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំណេញ​ពេល​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close