ឯកឧត្តម វេ​ង សាខុន នាំយក​កូនឈើ​ហូប​ផ្លែ ពូជ​មាន់ និង​ចំណី​មាន់ ចែកជូន​ប្រជាពលរដ្ឋ ២០០​គ្រួសារ សម្រាប់​អនុវត្តន៍​ប្រព័ន្ធ​កសិកម្ម​ចំរុះ​

​ខេត្តពោធិ៍សាត់​៖ នា​ព្រឹក​ថ្ងៃទី​៧ ខែសីហា​ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​នាំយក​កូនឈើ​ហូប​ផ្លែ (​ដូង ខ្មុ​រ មាន ឫស្សី ស្វាយ ត្របែក និង​ស្តៅ​) ពូជ​មាន់ និង​ចំណី​មាន់មក​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​សម្រាប់​អនុវត្តន៍​ប្រព័ន្ធ​កសិកម្ម​ចំរុះ​។ ពិធី​នេះ បានរៀបចំ​ធ្វើ​នៅផ្ទះ​កសិករ ហាច ហៀ​ត នៅ​ភូមិ​ផ្ទុះ​រុង ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ សែន​ជ័យ ខេត្តពោធិ៍សាត់​។

​ឯកឧត្តម ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) បាន​រាយការណ៍​ដោយ​សង្ខេប​អំពី​គម្រោង​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖ គម្រោង​ស្តីពី “​ការពង្រីក​បច្ចេក ទេស​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ ហៅ​កាត់​ថា SUCRA” គឺជា​អនុ​សមាសភាគ ៣.២ នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​អន្តរ ដែលជា​ដៃគូ​ប្រតិបត្តិ​នៅ​មូលដ្ឋាន មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង និង​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​និង​បរិស្ថាន​នៃ​សាកលវិទ្យាល័យ​ប៊ើ​ន​ប្រទេស​ស្វី​ស​។

គម្រោង SUCRA មាន​គោលបំណង​- បង្កើន​ភាព​ធន់​ទៅនឹង​ការ​ប្រែ ប្រួល​អាកាសធាតុ ដល់​កសិករ​ខ្នាតតូច​ដែល​ងាយ​រងគ្រោះ តាមរយៈ​ការជំរុញឱ្យ​កសិករ​អនុវត្ត​គំរូ​ល្អៗ​នៃ​ប្រព័ន្ធ​កសិកម្ម​ចំរុះ – ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ – បង្កើន​ប្រាក់ចំណូល និង​ពង្រឹង​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​ដី – លើកកម្ពស់​ចំណេះដឹង​អំពី​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាស ធាតុ និង​អំពី​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ សម្រេចបាន​ភាព​ធន់​ប្រកបដោយ​ចីរភាព​។

គម្រោង​អនុវត្ត​ក្នុងភូមិ​គោលដៅ​ចំនួន ២៣ នៅក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង និង​មាន​ប្រជាកសិករ​ទទួលផល​ផ្ទាល់​ពី​គម្រោង​សរុប​ចំនួន ១៥០០​គ្រួសារ​។ ដោយ​ទ្បែ​ក​សម្រាប់​ខេត្តពោធិ៍សាត់ មាន​ភូមិ​គោលដៅ​ចំនួន​១១ នៅក្នុង​ឃុំ​ផ្ទុះ​រុង និង​ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ និង​មាន​កសិករ​គោលដៅ​សរុប​ចំនួន ៧៥០​គ្រួសារ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​ក្តីសង្ឃឹម និង​ការជឿជាក់​យ៉ាង​មុតមាំ​ដល់​ប្រជា ពលរដ្ឋ​ថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លា​វៃ​បំផុត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ “​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀង​បានឡើយ​” ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close