រថយន្ដអត់ពន្ធជិត ៣០០គ្រឿង នឹងប្រកាសលក់ ប្រសិនបើម្ចាស់មិនមកបង់ពន្ធ

ខេត្តព្រះសីហនុ៖ រថយន្តអត់ពន្ធជិត ៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត នឹងប្រកាសដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ប្រសិនបើម្ចាស់ មិនចូលមកបង់ពន្ធ តាមពេលវេលាដែលបានកំណត់ គិតចាប់ពីថ្ងៃ៧ ខែសីហា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ពី មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ។
សូមជម្របថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានធ្វើការអំពាវនាវឱ្យម្ចាស់យានយន្តទាំងអស់ សូមរួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីចៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់ដល់កិត្តិយស៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។