អគ្គនាយកអង្គការ WHO សរសើរដល់កម្ពុជា ដែលបានចាត់វិធានការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩

តាមរយៈក្រសួងទេសចរណ៍ បញ្ជាក់ថា ក្នុងសុន្ទរកថាបើករបស់លោក Dr Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានលើកសរសើរដល់ប្រទេសកម្ពុជា រួមជាមួយប្រទេសមួយចំនួនទៀតលើសកលលោក ដែលបានចាត់វិធានការដ៏មានប្រសិទ្ធភាពទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ០៦ខែកន្លងមកនេះ៕





កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។