កូ​វីដ​១៩! ចំនួន​អ្នកស្លាប់​កើន​ជាង ៧៣​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២០​លាន​២​ម៉ឺន​២​ពាន់​២៦៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៧៣​ម៉ឺន​៣​ពាន់​៩៧១​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១២​លាន​៨៩​ម៉ឺន​៧​ពាន់​៧៩៩​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។​

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖ ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥​លាន​១៩​ម៉ឺន​៩​ពាន់​៤៤៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៦​ម៉ឺន​៥​ពាន់​៦១៧​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៦៦​ម៉ឺន​៤​ពាន់​៧០១​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​៣​ម៉ឺន​៥​ពាន់​៥៨២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១០​ម៉ឺន​១​ពាន់​១៣៦​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​១១​ម៉ឺន​៨​ពាន់​៤៦០​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​២១​ម៉ឺន​៤​ពាន់​១៣៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​៤​ពាន់​៤៦៦​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៥៣​ម៉ឺន​៤​ពាន់​២៧៨​នាក់ ។ ៤-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៨៨​ម៉ឺន​៧​ពាន់​៥៣៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១​ម៉ឺន​៤​ពាន់​៩៣១​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៦៩​ម៉ឺន​៣​ពាន់​៤២២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close