ភ្លើង​ប្រច័ណ្ឌ ប្តី​វាយ​ប្រពន្ធ​ស្លាប់ នឹង​ព្រនុង​ឫស្សី

​ខេត្តស្វាយរៀង​៖ ដោយសារ​ភ្លើង​ប្រច័ណ្ឌ បុ​ររ​សម្នាក់ ជា​ប្តី បាន​យក​ព្រនុង​ឫស្សី វាយ​ទៅលើ​ប្រពន្ធ​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ នេះ​ករណីនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ល្ងាច ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ល័​ក្ខ​រាជា ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា សង្ស័យ​ឈ្មោះ ប៉ា រ៉េត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​យក​ព្រនុង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​ជា​បរពន្ធ​ឈ្មោះ ម៉ៅ ណេ​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ចំក្បាល​ផ្នែក​ខាងក្រោយ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​។

​ក្រោយពេល​កើតហេតុ ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។ បច្ចុប្បន្ន​ជំនាញ កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close