វៀតណាម ស្លាប់​កើន​ដល់ ១៣​នាក់​ហើយ ដោយសារ​កូ​វីដ​១៩

​វៀតណាម​៖ ប្រទេស​វៀតណាម បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មីៗ ចំនួន​៥១​នាក់​បន្ថែមទៀត ខណៈដែល​អ្នក​ស្លាប់មាន​៣​នាក់​ទៀត កើន​ដល់​១៣​នាក់​ហើយ​។ ករណី​ឆ្លង​ថ្មីៗ​នេះ​សុទ្ធតែ​ផ្ទុះ​ចេញពី​ក្រុង​ដា​ណា​ង ដែល​ចាប់ផ្តើម​មានការ​ចម្លង​ក្នុង​សហគមន៍​ជាថ្មី តាំងពី​ចុងខែ​កក្កដា ២០២០​មក ហើយ​អ្នកស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩ នៅ​វៀតណាម​ក៏​ចាប់ផ្តើម​មាន​ដែរ ក្រោយ​ផ្ទុះ​ការចម្លង​ចេញពី​ក្រុង​ដា​ណា​ង​នោះ​។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​ថា កាលពី​ថ្ងៃ​សៅរ៍ ទី​៨ សីហា រកឃើញ​ឆ្លង​ថ្មី​ចំនួន​២០​នាក់ ខណៈដែល​កាលពី​ថ្ងៃអាទិត្យ ទី​៩ សីហា រកឃើញ​៣១​នាក់​បន្ថែមទៀត ហើយ​រកឃើញ​ករណី​ស្លាប់​ម្នាក់ទៀត​។ រីឯ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ សីហា​នេះ មាន​អ្នកស្លាប់​២​នាក់​ទៀត​។​

​គិត​ត្រឹម​មកដល់​ព្រឹក​ថ្ងៃទី​១០ សីហា​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​៨៤១​នាក់​ហើយ ក្នុងនោះ ឆ្លង​ក្នុង​សហគមន៍​ផ្តើមចេញពី​ដា​ណា​ង​កើន​ដល់​៣៥៥​នាក់ ពោលគឺ​តាំងពី​ថ្ងៃទី​២៥ កក្កដា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close