រថយន្តដឹកដែក បើកចុះស្ពានច្បារអំពៅ ដាច់ហ្រាំងបុករះរថយន្តខ្ទេចអស់ ៥គ្រឿង

ភ្នំពេញ៖ ករណីដ៏រន្ធត់មួយបានកើតឡើង ដោយសាររថយន្តធន់ធំ ដឹកដែកសសៃរាប់ បានចុះស្ពានច្បារអំពៅ ដាច់ហ្រាំងហើយជ្រុលទៅបុករះរថយន្ត៥គ្រឿង និងកង់បីឥណ្ឌា ១គ្រឿងទៀត បណ្ដាលឲ្យខូចខាតយ៉ាងដំណំ សំណាងល្អគ្មានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ សង្កាត់ច្បាអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍នេះ បានរៀបរាប់ថា មុនពេលកើតហេតុគេឃើញមានរថយន្តធន់ធំខាងលើ ជារបស់ក្រុមហ៊ុន ជីបម៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-5800 ដឹកសរសៃដែករាប់សិមតោន បានបើកឡើងស្ពានច្បារអំពៅ ដល់ចុះវិញ ស្រាប់តែដាច់ហ្រាំង ជ្រុលទៅបុករះរថយន្តចំនួន ៥គ្រឿង និងកង់បីឥណ្ឌា ១គ្រឿងទៀត បណ្ដាលឲ្យខូចខាតតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍កុំឲ្យកកស្ទះផងដែរ៕





កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។