ស្លាប់២នាក់ និងរបួស៧នាក់ ករណីក្រឡាប់រថយន្តធំ នៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាសើមនុស្សចំនួន ២នាក់ បានស្លាប់ភ្លាមៗ និង៧នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធំ នៅយប់រំលងអាធ្រាត ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

នគរបាលស្រុកកែវសីមា បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់នោះ ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ៤១ឆ្នាំ និងឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ២០ឆ្នាំ, ទាំង២នាក់ រស់នៅភូមិ ពុកឬស្សីលើ ឃុំពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ចំណែកអ្នករងរបួស ១.ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ, ២.ឈ្មោះ គយ ធឺន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ, ៣.ឈ្មោះ ធែល គីមលី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ, ៤.ឈ្មោះ បូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ (របួសធ្ងន់), ៥.ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ (របួសធ្ងន់), ៦.ឈ្មោះ ភូគ ធី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ (របួសធ្ងន់), ទាំង៦នាក់នេះ រស់នៅ ភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និង៩.ឈ្មោះ សៀង សុ ភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) និង៧. ជាអ្នកបើកបរ បានរត់គិចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯរថយន្តបង្ក ម៉ាក់ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A–1631។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអូរអាម និងខ្លះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុបញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។