បង្ក្រាប​គ្រឿងក្នុង​សត្វ​ជិត ១​តោន លួច​នាំចូល​ពី​ថៃ នៅ​ក្រុង​សិរីសោភ័ណ​

​បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ មន្ត្រី​ជំនាញ បាន​ចុះបង្ក្រាប​រទេះដឹក​គ្រឿងក្នុង​មាន់ និង​ជ្រូក​ជិត​១​តោន ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា នៅ​ចំណុច​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា ក្រោយ​ធ្វើការ​បង្ក្រាបបាន​គ្រឿងក្នុង​មាន់ និង​ជ្រូក​ជិត​១​តោន បាន​ដឹក​យកទៅ​កម្ទេចចោល ចំណែក​ម្ចាស់ បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឲ្យ​ធ្វើ​ការរកស៊ី​ខុសច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close