ហ្វីលីពីន រកឃើញ​ករណី​ឆ្លង​ថ្មី​ជិត ៧​ពាន់​នាក់ ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ​!

​ហ្វីលីពីន​៖ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ប្រទេស​ហ្វីលីពីន មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជិត​៧​ពាន់​នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ កើនឡើង​ដល់​១៣៦៦៣៨​នាក់​ហើយ​។​

​ទីក្រុង​ម៉ានីល បាន​នាំមុខ​លើ​តំបន់ ឬ​ខេត្ត​ចំនួន ៥ ដែលមាន​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត ដែល​បាន​រាយការណ៍ កាលពី​ថ្ងៃ​ច័ន្ទ ដោយមាន​ចំនួន ៤១៦៣​នាក់ បន្ទាប់មក គឺ​ខេត្ត​ឡា​ហ្គូ​ណា ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល មាន​ចំនួន​៤០០​នាក់​។ ខេត្ត​រី​ហ្សា​ល់ មាន​ចំនួន ៣៦៣​នាក់​, ខេត្ត​កា​វីត ចំនួន ៣១២​នាក់ និង​ខេត្ត​ប៊ូ​ឡា​កាន មាន​ចំនួន​១៧៨​នាក់​។

​យ៉ាងណាក្តី ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​ឲ្យ​ដឹងថា ចំនួន​នៃ​ការ​ជាសះស្បើយ​បាន​កើនឡើង​ចំនួន ៦៨១៥៩​នាក់​បន្ថែមទៀត បន្ទាប់ពី​អ្នកជំងឺ​ចំនួន ៦៣៣​នាក់​បានជា​ពី​ជំងឺ​នេះ​។ ចំនួន​អ្នកស្លាប់ ក៏​កើន​ឡើងដល់ ២២៩៣​នាក់​ផងដែរ បន្ទាប់ពី​អ្នកជំងឺ ២៤​នាក់​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close