ឆ្លង​ចរន្តអគ្គិសនី ឆេះ​រថយន្ត​១​គ្រឿង សល់​តែ​គ្រោងឆ្អឹង​

ព្រះសីហនុ​៖ រថយន្ត​១​គ្រឿង​សេរី​ចាស់ ខណៈ​ម្ចាស់​កំពុង​បើកបរ​នៅតាម​ផ្លូវ ស្រាប់​តែមាន​អណ្តាតភ្លើង​ចេញពី​ខាងមុខ បណ្តាល​ឲ្យ​ម្ចាស់​ភ័យ​ព្រលឹង រត់​រក​អ្នក​ជួយ​។ ករណីនេះ បាន​បងក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ លើផ្លូវ​២៨ មិថុនា ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ឆាបឆេះ គែ​ម៉ាក​Camery ពណ៌​ស ស្លាក​លេខ ព្រះសីហនុ 2A.4387 រីឯ​មូលហេតុ​មកពី​ឆ្លង​ប្រព័ន្ធ​អគ្គិសនី បណ្តាល​ឲ្យ​ឆេះ​រថយន្ត​ស្ទើរ​ទាំងស្រុង​។​

​ករណីនេះ ខាង​ជំនាញ​បាន​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង បាញ់​ទឹក​អន្តរាគមន៍​ពន្លត់ តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close