Wayne Rooney មិនអាចជួយ Everton បាននៅ Old Trafford
ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ English Premier League (EPL) កាលពីយប់មិញរវាងក្រុម Manchester United និង Everton កីឡាករ Rooney ត្រឹមទទួលលទ្ធផលខកចិត្តបន្ទាប់ពី Everton ត្រូវ Manchester United ដែលជាអតីតក្លឹបរបស់គេយកឈ្នះដោយលទ្ធផល ៤-០។
នេះជាលេីកដំបូងដែល Rooney បានត្រឡប់ទៅកាន់ទឹកដី Old Trafford វិញចាប់តាំងពីផ្ទេរទៅកាន់ Everton កាលពីរដូវក្ដៅ។ ការប្រកួតនេះ ក្រុមលោក Jose Mourinho ធ្វេីបានសំរេចចំនួន៤គ្រាប់ ដែលរកបានគ្រាប់ដំបូងនាទីទី៤ដោយ Valencia ហើយ ៣គ្រាប់បន្តបន្ទាប់សុទ្ធតែកើតឡើងនៅចុងម៉ោងទាំងអស់គឺស៊ុតដោយ Mkhitaryan នៅនាទី៨៣, Lukaku នាទី៨៩ និង Martial នៅនាទី៩០+២ ដែលជាការទាត់បាល់ពិន័យ១១ម៉ែត្រ។
សូមបញ្ជាក់ថា ក្រុម Manchester United មាន១៣ពិន្ទុដូចក្រុម Manchester City ដែរសំរាប់ប្រាំប្រកួតកន្លងមក តែក្រុមនេះឈរក្នុងលំដាប់ទីពីរក្នុងក្របខណ្ឌលីគកំពូលរបស់អង់គ្លេស ចំនែកក្រុម Everton វិញ ប្រាំប្រកួតកន្លងមកមាន ៤ពិន្ទុឈរលេខរៀងទី១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។