កម្ពុជា អនុម័ត​ឲ្យ​រោងចក្រ​កាត់ដេរ​១​ទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុន​ជាង ១០​លាន​ដុល្លារ

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​រសៀល ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ថ្មី ១​ទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុនវិនិយោគ​ជាង ១០​លាន​ដុល្លារ​។

​យោងតាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍ B ផ្លូវ​លេខ​១២៧ ភូមិ​ត្បូង​អង្គ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១០,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.២៦៣​កន្លែង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close