ស្នងការនគរបាលខេត្តចំនួន៤ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ

យោងតាមប្រភពមួយបានឲ្យដឹងថា ស្នងការនគរបាលខេត្តចំនួន៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ នឹងគ្រោងដាក់ឲ្យចូលនិវត្តន៍នៅពេលខាងមុខ ហើយក៏ត្រូវបានតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ។

ស្នងការនគរបាលខេត្តចំនួន ៤ គឺ ទី១.លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធីស្នងការនគរបាលខេត្តពោធិ៍សាត់, ២.លោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង, ៣.លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ៤.លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។