ប្រជាពលរដ្ឋក្រីក្រចំនួន ៣០០ គ្រួសារទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋក្រីក្រចំនួន 300 គ្រួសារមកពី៦ឃុំក្នុងស្រុកកំចាយមារ ទទួលអំណោយដ៍ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវញ៉ែម សាខន ។ ពិធីនេះក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តមខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន។

ឯកឧត្តម ខាន់ ម៉ាណេរ និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ បានមានប្រសាសន៍ថា ក្រុមសម្ដេចក្រឡាហោមកន្លងមកក៏បានចែករំលែកនូវអំណោយជាក្តីស្រលាញ់ដល់កងទព័ នគរបាលប្រជាពលរដ្ឋក្រីក្រ ហើយថ្ងៃនេះក៍បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារផងដែរនៅស្រុកកំចាយមារ ហើយនិងបន្តិចចែក នៅតាមបណ្តាស្រុកមួយចំនួនទៀត។
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះនិងរងគ្រោះជានិច្ច ឧត្តមបានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាជ្ញាធរខេត្ត ក្រុង ស្រុកឃុំ សង្កាត់ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់បងប្អូនដែលជួបការលំបាកជានិច្ចនឹងមិនទុកឱ្យបងប្អូនស្លាប់ដោយអត់អាហារនោះទេ។ដោយឡែកចំពោះជំងឺកូវីដក្នុងខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយអប់រំអំពីវិធានការការពារនិងអនាម័យជូនដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ហើយរហូតមកដល់ពេលនេះខេត្តព្រៃវែងមិនទាន់មានអ្នកឆ្លងជំងឺកូវីដនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។