យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ ១៥គ្រាប់ កប់ក្បែរផ្ទះពលរដ្ឋ ត្រូវបានយកវាទៅបំផ្លាញចោល

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិតេជោបុសស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញគ្រាប់មីន និងគ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះនៅក្បែរផ្ទះ ចំនួន ១៥គ្រាប់ ហើយបានយកវាទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព ។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។