ពលរដ្ឋមួយគ្រួសារ យកគ្រាប់ច្នៃធ្វើជាចង្ក្រានដាំស្ល សំណាងល្អមិនផ្ទុះ

ខេត្តសៀមរាប៖ អាជ្ញាធរមីន បានឲ្យដឹងថា មានពលរដ្ឋមួយគ្រួសារ បានយកគ្រាប់ច្នៃធ្វើជាចង្ក្រានដាំស្ល នៅក្បែរផ្ទះ សំណាងមិនបង្កឲ្យមានគ្រោះថ្នាក់ ដោយសារគ្រាប់នៅទាន់ផ្ទុះ។

អាជ្ញាធរមីន បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ នៅភូមិខ្សាច់អំពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានរកឃើញគ្រាប់ត្បាល់៦០មម ចំនួន៨គ្រាប់ គ្រាប់ផ្លោង៧៥មមចំនួន ៣គ្រាប់ គ្រាប់មិនធាក់ថយ១០៦មម ចំនួន១ គ្រាប់ឡង់ ៤០មមចំនួន១ គ្រាប់ សរុបចំនួន ១៣គ្រាប់។
គ្រាប់ទាំងនេះ ប្រជាពលរដ្ឋប្រទះឃើញលើដីចម្ការ និងប្រជាពលរដ្ឋមួយគ្រួសារ បានយកគ្រាប់មកឆ្នៃធ្វើជាចង្ក្រានដាំស្លក្បែរផ្ទះ ហើយក្រុមការងារCSHD បានអប់រំ និងចល័តវាយកទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។