វៀតណាម បន្តមានករណីស្លាប់ កើនឡើង១៧នាក់ហើយ!

វៀតណាម៖ នាព្រឹកថ្ងៃទី១២ សីហា ២០២០នេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីស្លាប់មនុស្សដោយសារតែជម្ងឺកូវីដ១៩ ម្នាក់ទៀត ធ្វើឲ្យករណីស្លាប់ក្រោយផ្ទុះការចម្លងក្នុងសហគមន៍ជាថ្មីនៅប្រទេសនេះកើនដល់១៧នាក់ហើយ។

គួររម្លឹកដែរថា មុនការផ្ទុះក្នុងសហគមន៍ជាថ្មី នៅទីក្រុងដាណាង កាលពីថ្ងៃទី២៥ កក្កដា វៀតណាមពុំទាន់មានករណីស្លាប់ទេ ហើយស្ថានភាពរកឃើញករណីថ្មី ក៏មានតិចតួចដែរ។ អ្នកស្លាប់ទី១៧ គឺជាបុរសវ័យ៥៥ឆ្នាំ ហើយក្នុងចំណោមអ្នកស្លាប់ទាំង១៧នាក់ដែលសុទ្ធតែឆ្លងពីក្រុងដាណាង មានវ័យចាប់ពី៣៣ ដល់៨៦ឆ្នាំ។
តាំងពីថ្ងៃទី២៥ កក្កដាមក ចំនួនអ្នកឆ្លងពីក្រុងដាណាងបានកើនដល់៤០៥នាក់ហើយ ក្នុងក្រុងនិងខេត្តចំនួន១៥ ក្នុងនោះ រួមមានទាំងហាណូយ និងហូជីមីញដែរ។ រីឯករណីសរុបកើនដល់៨៦៣នាក់ ក្រោយរកឃើញ១៦នាក់ថ្មីទៀត កាលពីល្ងាចម្សិលមិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។