ឃាត់ខ្លួន​ចិន​៤​នាក់ ករណី​ដាក់​ថ្នាំ​សណ្តំ​លើ​ចិន​ដូចគ្នា ឲ្យ​វេ​លុយ​តាម​វី​ឆាត អស់​ជាង​៦​ម៉ឺន​ដុល្លារ​

​ព្រះសីហនុ​៖ នគរបាល​ក្រុងព្រះសីហនុ បាន​បង្ក្រាប​ករណី​ជនសង្ស័យ​ចំនួន ៤​នាក់ ជា​ជន​ជាតិចិន បានដាក់​ថ្នាំ​សណ្តំ​ក្នុង​ស្រា​បៀរ ឲ្យ​ជនរងគ្រោះ ជា​ជន​ជាតិចិន​ដូចគ្នា​ផឹក ដើម្បី​បំភ័ន្ត​ចិត្ត​ឲ្យ​វេ​លុយ​តាម​វី​ឆាត​ចូលក្នុង​គណនី​ជនសង្ស័យ កាលពីដើម​សប្តាហ៍​នេះ នៅ​ក្រុងព្រះសីហនុ​។​

​ជំនាញ បាន​បញ្ជាក់ថា ករណី​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ស្រា​បៀរ ឲ្យ​ជនរងគ្រោះ​ផឹក រួច​បំ​ភ​ន្ត័​ឲ្យ​ជនរងគ្រោះ​វេ​លុយ​តាម​វី​ឆាត ទៅ​គណនី​ជនសង្ស័យ គឺមាន​ទឹកប្រាក់​ចំនួន ៦៤,៨៩០​ដុល្លារ​អាមេរិក កាលពី​ល្ងាច​ថ្ងៃទី​២ សីហា កន្លងទៅ នៅ​ចំណុច​ហាង​បាយ ជប៉ុន ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ឈ្មោះ Lie Hua Sen ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នក​សាងសង់​សំណង់ ស្នាក់នៅ​ផ្ទះជួល​ជិត​ឧតុនិយម សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រីឯ​ជនសង្ស័យ​ទាំង​៤​នាក់ មានឈ្មោះ Wang Bin ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​, ឈ្មោះ Li Zhi Shun ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិន​, ឈ្មោះ Zhou Wei You ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន និង​ឈ្មោះ Pei Quay ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​ចាត់វិធានការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close