ទូទាំង​ពិភពលោក​! កូ​វិដ​១៩ សម្លាប់​មនុស្ស​ជាង ៧៤​ម៉ឺន​នាក់

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វិដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២០​លាន​៥០​ម៉ឺន​១​ពាន់​៧៤៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៧៤​ម៉ឺន​៤​ពាន់​៥០៩​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១៣​លាន​៤២​ម៉ឺន​៤​ពាន់​១៦៣​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ។​

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វិដ​១៩ ច្រើនជាងគេ​៖ ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥​លាន​៣០​ម៉ឺន​៤​ពាន់​៣៥៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៦​ម៉ឺន​៧​ពាន់​៥៨៧​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​៧៥​ម៉ឺន​៥​ពាន់​៨៧​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​១១​ម៉ឺន​២​ពាន់​៣៩៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១០​ម៉ឺន​៣​ពាន់​៩៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២​លាន​២៤​ម៉ឺន​៣​ពាន់​១២៤​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៣២​ម៉ឺន​៨​ពាន់​៤០៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​៦​ពាន់​១៨៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៦៣​ម៉ឺន​៨​ពាន់​១០១​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close