ករណី​ផ្ទុះ​កក្រើក​នៅ​លី​បង់​! មនុស្ស​ស្លាប់​កើនឡើង​ជាង ១៧០​នាក់ បាត់​ខ្លួន​ជាង ៣០​នាក់​ទៀត

​លី​បង់​៖ រដ្ឋមន្ត្រី​សុខាភិបាល​លី​បង់ ដែល​ចុះ​ចេញពី​តំណែង លោក Hassan Hamad បានឱ្យដឹងថា ចំនួន​អ្នកស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​មួយ កាលពី​សប្តាហ៍​មុន នៅឯ​កំពង់ផែ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ បាន​កើន​ឡើងដល់​១៧១​នាក់ នេះ​បើតាម​សារព័ត៌មាន​ស៊ិន​ហួ កាលពី​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​។​

​លោក Hamad បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចំនួន​មនុស្ស​ដែល​កំពុង​បាត់​ខ្លួន មាន​ច​ម្លោះ​ពី​៣០​ទៅ​៤០​នាក់ ។ ចំពោះ​អ្នករងរបួស​វិញ លោក​បាន​លើកឡើងថា មាន​អ្នករងរបួស​ប្រមាណ​១.៥០០​នាក់ កំពុង​សម្រាក​ព្យាបាល ក្នុងនោះ​១២០​នាក់ កំពុងស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។​

​សូម​រំលឹកថា ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​បានកើត​ឡើង​នៅ​ទីក្រុង​បេ​រូត កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បន្ទាប់ពី​ឃ្លាំង​ទុកចោល​យ៉ាង​ធ្វេសប្រហែស ដែលមាន​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ចំនួន​២.៧៥០​តោន​នៅ​ក្នុងនោះ​។ ការផ្ទុះ​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាង​ធំ​នៅក្នុង​ទីក្រុង​មួយ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់ គ្មាន​ផ្ទះសម្បែង​រស់នៅ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close