លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ នាំយកអំណោយចែកជូនគ្រួសារទីទាល់ក្រ ៥គ្រួសារ នៅសង្កាត់សំរោង

ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ហេង សំអាន ប្រធានកិតិ្តយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្ដរមានជ័យ តំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយគ្រួសារទីទាល់ក្រចំនួន៥ គ្រួសារ ស្ថិតនៅក្នុង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

លោកជំទាវ បានមានប្រសាសន៍លើកឡើងថា អំណោយមនុស្សធម៌ ដែលបាននាំយកមក ចែកជូនបងប្អូននាពេលនេះ ទោះមានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់ របស់ក្រុមគ្រួសារ តែ ក៏អាចជួយសម្រាលទុក្ខលំបាក បានមួយ កម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា។
កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ ទីណាមានទុកលំបាកទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ។
សូមបញ្ជាក់អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋទីទាល់ក្រប្រាំ គ្រួសារ ដោយក្នុង១គ្រួសារទទួលបបាន សម្ភារៈឃីត១ ឈុត, អង្ករ២៥ គីឡូក្រាម, មី១ កេស, ទឹកផ្លែឈើ១ កេស, ទឹកសុទ្ធុទ្ធកម្ពុជា១ កេស, ទឹកស៊ីអ៉ីវ១ យួរ, ត្រីខ១ យួរ និងថវិកា៥០,០០០ រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។