បាក់ដងសន្ទួចនៅការដ្ឋានសំណង់មួយក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់

(បន្ទាយមានជ័យ)៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាក់ដងស្ទូចនៅការដ្ឋានសំណង់មួយកន្លែងក្នុងក្រុងប៉ោយប៉ែត នាវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។
យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ មានមនុស្ស២នាក់ទៀតបានរងរបួស ហើយបច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។