ពលករខ្មែរដែលផ្ទុះហ្គាសលើទូកនេសាទ រួចអណ្តែតនៅកណ្តាលសមុទ្រ ត្រូវគេជួយសង្រ្គោះ

(ថៃ)៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅរសៀលថ្ងៃទី១២ ខែសីហានេះ បានចុះសួរសុខទុក្ខបុរសខ្មែរម្នាក់ ដែលជួបឧប្បទ្ទវហេតុផ្ទុះហ្គាសនៅលើទូកនេសាទ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
បុរសខ្មែរម្នាក់ ដែលជួបឧប្បទ្ទវហេតុនេះ មានឈ្មោះ វ៉ាន់ ឡុន បានជួបឧប្បទ្ទវហេតុផ្ទុះហ្គាសលើទូកនេសាទ នៅកណ្តាលសមុទ្រ នាពេលថ្មីនេះ បណ្តាលឲ្យរងរបួសជាទំងន់ ហើយបានអណ្តែតលើផ្ទៃសមុទ្ររយៈពេល ៤យប់។
យ៉ាងណាក៏ដោយ បុរសរូបនេះ ត្រូវបានគេជួយសង្គ្រោះ ហើយពេលនេះ គាត់មានអាការៈធូរស្រាយឡើងវិញហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។