ទូទាំងពិភពលោក! ចំនួនអ្នកស្លាប់ជាង ៧៥ម៉ឺននាក់ ដោយសារកូវីដ១៩

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២០លាន៧៩ម៉ឺន៤ពាន់៨៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧៥ម៉ឺន២ពាន់៣៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣លាន៦៩ម៉ឺន៥ពាន់៣៨៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖ ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥លាន៣៦ម៉ឺន៣០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៦ម៉ឺន៩ពាន់១៣១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៨១ម៉ឺន២ពាន់៦០៣នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន១៧ម៉ឺន៤៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៤ពាន់២៦៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៣០ម៉ឺន៩ពាន់៤៧៧នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៩ម៉ឺន៥ពាន់៤៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៧ពាន់១៣៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៩ម៉ឺន៥ពាន់៨៦០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។