ស្លាប់​បុរស​ម្នាក់ ខណៈ​បើក​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន ជ្រុល​ធ្លាក់ទឹក​ព្រែក ស្រុក​វ៉ារិន ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ បុរស​ម្នាក់ បាន​បើក​ម៉ូតូ បុក​ជាមួយ​បង្កា​ន់​ស្ពាន​ជ្រុល​ធ្លាក់ចូល​ទឹក​ព្រែក​ទាំង​ម៉ូតូ ទាំង​មនុស្ស បណ្តាល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ខាងកើត​កា​រាស​សាំង​លី​គឹម​សេង ក្នុងភូមិ​ក​ញ្ចា​ន់​រុន ឃុំ​ប្រាសាទ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ ឡុ​ក ក្រួច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​គោក​ភ្នំ ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​បើក​ម៉ូតូ​១​គ្រឿង ម៉ាក​HONGDA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1U-7357 ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ខាងលើ​ក៏​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន ធ្លាក់​ទាំង​មនុស្ស និង​ម៉ូតូ​ចូលក្នុង​ទឹក​ព្រែក បណ្តាលអោយ​ស្លាប់​តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close