ផ្អាក​ស្ថានីយ​លក់​ប្រេង ២​កន្លែង ក្រោយ​រកឃើញ​មាន​លាយ​ទឹក នៅ​សង្កាត់​ស្នោរ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ដែល​សង្ស័យថា មាន​លាយ​ទឹក ក្នុង​ប្រេង ស្ថិតនៅ​ភូមិ​ផ្ទាំង សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ បាន​រកឃើញ ប្រេងសាំង​ស៊ុប​ព័រ និង ម៉ា​ស៊ូ​ត មាន​សារ​ធាតុទឹក ដោយសារ​ការ​ជ្រាប​គំរប​វ៉ាន​ទុយោ​បូម​ប្រេង ក្នុង​ពោង​ស្តុក​ប្រេង​ក្រោម​ដី​។

​ជាមួយគ្នា មន្ត្រី​ជំនាញ បាន​ឲ្យ​ម្ចាស់​ស្ថានីយ៍​ផ្អាក​ការលក់​ប្រេង​ទាំង​២ ប្រភេទ​ខាងលើ ជា​បណ្តោះអាសន្ន រងចាំ​ការជួសជុល និង​កែតម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close