សម្តេចក្រឡាហោម សម្រេច​ផ្អាក​ការងារ លោក អ៊ុក កុសល ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំជា​បណ្តោះអាសន្ន

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែសីហា បានសម្រេច​ផ្អាក​ការងារ​លោក អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ​ជា​បណ្តោះអាសន្ន ក្រោយ​ស្នងការ​រូបនេះ ត្រូវ​កូនចៅ​ជាប៉ូលិស​នារី​ប្តឹង​ចោទ​ប្រកាន់​ពី​ការ​បៀតបៀនកេរភេទ​។

លោក អ៊ុក កុសល ត្រូវ​តម្រូវ​ឲ្យ​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​នាយកដ្ឋាន​បុគ្គលិក​​។​

ជាមួយគ្នានេះ លោក អ៊ឹម សុ​គឿន ស្នងការរង​ខេត្ត​ទទួលបន្ទុក​ផែន​ការងារ​ធនធានមនុស្ស ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ​វិញ​ដែរ។​

​លោក អ៊ិត គឹម​ស្រ៊ន ស្នងការរង​ម្នាក់ទៀត ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយ​លោក​ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម​រហូតដល់​មានការ​សម្រេច​សារជាថ្មី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close