យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ ត្រូវពលរដ្ឋរកឃើញក្នុងផ្ទះអ្នកលក់អេតចាយ

ខេត្តក្រចេះ៖ អាជ្ញាធរមីន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ បានឲ្យដឹងថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២១២គ្រាប់ ត្រូវពលរដ្ឋរកឃើញក្នុងបរិវេណផ្ទះអ្នកលក់អេតចាយ ក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ករណីនេះ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) ក្រោយទទួលសំណើពីប្រជាពលរដ្ឋ បានចុះពិនិត្យ និងបានរាយការណ៍ទៅអង្គការដោះមីនកម្ពុជា ដើម្បីយកវាទៅបំផ្លាញចោល។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់យកគ្រាប់ទាំងនោះមកកែច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងនៅពេលឃើញគ្រាប់ទាំងនោះ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។