៧​ខែ ឆ្នាំនេះ កម្ពុជា នាំចេញ​ស្រូវ​ជាង ១​លាន​តោន ទៅ​វៀតណាម​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​រយៈពេល ៧​ខែ ១០​ថ្ងៃ ឆ្នាំ​២០២០​នេះ មាន​ចំនួន ១,១៦​លាន​តោន តាម​បណ្តា​ច្រក​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ចំនួន​៥ គឺ​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និង​ស្វាយរៀង​។​

​របាយការណ៍​ដដែល​នេះ បង្ហាញ​ទៀតថា នៅក្នុង​ខែសីហា​នេះ គ្រាន់តែ​ការនាំ​ស្រូវ​ចេញ​តាម​ច្រក​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង មាន​ចំនួន​សរុប ៥៩៧៧​តោន​/​ថ្ងៃ ក្នុងនេះ​ការនាំ​ស្រូវ​ចេញ​តាម​ច្រក​បន្ទាយ​ចក្រី​ស្រុក​ព្រះស្តេច មាន​ចំនួន ៥៧៩៨​តោន និង​តាម​ច្រក​កោះ​សំពៅ​មាន​ចំនួន ១៧៩​តោន​។​

​រីឯ​តម្លៃ​ស្រូវ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ ទទួលបាន​ល្អប្រសើរ គឺ​ស្រូវ OM៥៤៥១ មានតម្លៃ ៩៣០ រៀល​/​គ​.​ក្រ និង​ស្រូវ​អី​អ៊ែ​៥០៤ មានតម្លៃ ១០៣០​រៀល​/​គ​.​ក្រ​។ នេះ​បើតាម​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Facebook របស់ខ្លួន​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close