គិតត្រឹមព្រឹកនេះ! កូវីដ១៩ សម្លាប់មនុស្សជាង ៧៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២១លាន៧ម៉ឺន៧ពាន់៥៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧៥ម៉ឺន៣ពាន់៣៩០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣លាន៩១ម៉ឺន៣៥៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖ ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥លាន៤១ម៉ឺន៥ពាន់៦៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៧ម៉ឺន៤១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៨៤ម៉ឺន៣ពាន់២០៤នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន២២ម៉ឺន៩ពាន់៦២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៥ពាន់៥៦៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៣៥ម៉ឺន៦ពាន់៦៤០នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤៥ម៉ឺន៩ពាន់៦១៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៨ពាន់១៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧៥ម៉ឺន៦៣៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។