ពិធី​សំណេះសំណាល​មន្ត្រីរាជការ ប្រជា​ការពារ និង​បុគ្គលិក​អនាម័យ​ក្រុង និង​ពិធី​ពិសា​អាហារ​សាមគ្គី​រួមគ្នា​នៅ​សាលាក្រុង​ព្រះសីហនុ​

​ព្រះសីហនុ​៖ កាលពី​ល្ងាច ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ក្រុងព្រះសីហនុ បានរៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ក្រុង កម្លាំង​ប្រជា​ការពារ និង​បុគ្គលិក​សម្អាត​អនាម័យ​ក្រុងព្រះសីហនុ​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក គង់ សាមឿន ប្រធាន​ក្រុមប្រឹក្សា​ក្រុង និង​លោក អុ​ី សុខ​ឡេង អភិបាល​នៃ​គណៈ​អភិបាលក្រុង និង​ភរិយា និង​បានការ​អ​ញ្ជេ​ី​ញ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ក្រុង លោក​-​លោកស្រី​អភិបាលរងក្រុង គណៈនាយក​រដ្ឋបាល ប្រធាន​-​អនុប្រធាន​ការិយាល័យ មន្ត្រី​ការិយាល័យ​-​អង្គភាព​សាលាក្រុង កម្លាំងប្រដាប់អាវុធ ប្រជា​ការពារ និង​បុគ្គលិក​អនាម័យ​ក្រុង​។

​ស្ថិតក្នុង​ពិធី​សំណេះសំណាល​ដ៏​រីករាយ​នេះ លោក​ប្រធាន​ក្រម​ប្រឹក្សា និង​លោក​អភិបាលក្រុង មានមតិ​សួរសុខទុក្ខ​មន្ត្រីរាជកា​រទាំង​អស់ លេ​ី​ក​ទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ និង​មតិ​ផ្តាំ​ផ្ញេ​ី​ក្នុងឱកាស​ថ្ងៃ​សម្រាក​រយៈ​ខ្លី​ខាងមុខ ព្រមជាមួយ​នូវ​ថវិកា​ឧបត្ថម្ភ​មួ​ួ​យ​ចំនួន​ជូន​ដល់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជា​ការពារ និង​បុគ្គលិក​អនាម័យ​ក្រុង​ផងដែរ​។

​បន្ទាប់​បញ្ចប់​ពិធី​សំណេះសំណាល​នេះ​រួច មន្ត្រីរាជការ​ទាំងអស់ បាន​អ​ញ្ជេ​ី​ញ​ជួបជុំ​ពិសា​អាហារ​សាមគ្គី ចូលរួម​រីករាយ​រាំលេង​កម្សាន្ត ដែល​រៀបចំ​នៅក្នុង​បរិវេណ​សាលាក្រុង​ព្រះសីហនុ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close