១ថ្ងៃម្សិលមិញ! ឃាត់ខ្លួន ៨១នាក់ ករណីបង្ក្រាបគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន ៨១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែសីហានេះ។

បើតាមពីអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៨១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៥២នាក់ និងប្រើប្រាស់ ២៩នាក់។
ចំណែកវត្ថុតាង ចាប់បាន រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ១៤៤,១៨ក្រាម និង៦១កញ្ចប់តូច និងអ៊ិចស្តាស៊ីចំនួន ០,៧២ក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។