រដ្ឋបាលខេត្តព្រះសីហនុ ស្នើនាយកក្រុមហ៊ុនកោះពស់ បើកចរាចរណ៍ជាសាធារណៈស្ពានកោះពស់ឡើងវិញ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោកនាយកក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៊ិនវេសមិន គ្រុប អិលធីឌី ស្តីពីការបើកចរាចរណ៍ជាសាធារណៈឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនលោកនាយក ជ្រាបថា៖ ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសម្រាប់បំរើដល់វិស័យទេសចរណ៍ រដ្ឋបាលខេត្ត បាននឹងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ជិតរួចរាល់ជាស្ថាពរទៅតាមផែនការ និងបាន រៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ ឆ្នេរខ្លះបិទបាំងនិងហាមឃាត់ការចេញ-ចូលជាសាធារណៈ។
ក្នុងន័យនេះ ស្ពានកោះពស់ ក៏បានបិទច្រកទ្វារ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសាធារណជន មានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។

ហេតុដូច្នេះដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោកនាយក បើកចរាចរណ៍ជាសាធារណៈនៅលើ ស្ពានកោះពស់ សម្រាប់សាធារណជនចេញ-ចូល ចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងនេះតទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។