ឃាត់ខ្លួន​៣​នាក់ ដកហូត​គ្រឿងញៀន ៣២​កញ្ចប់ នៅ​ខណ្ឌដង្កោ

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល ថ្ងៃទី​១៣ សីហា ម្សិលមិញ នៅ​ចំណុច​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង ៣​នាក់​នោះ ឈ្មោះ គីម ចំណាប់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងភ្លើង​, ឈ្មោះ វិបុល កក្កដា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងឈើ និង​ឈ្មោះ គីម ផា​ណុ​ច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ចំណែក​វត្ថុតាង ដកហូត​បាន​៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣២​កញ្ចប់​តូច​, ជញ្ជីង​១​គ្រឿង​, និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close