វៀតណាម​! ស្លាប់​កើនឡើង ២១​នាក់ ខណៈ​មាន​អ្នក​ឆ្លង​ថ្មី ២៨​នាក់​ទៀត

​វៀតណាម​៖ វៀតណាម បានប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២៨​នាក់​បន្ថែមទៀត ពោលគឺ​ព្រឹក​ថ្ងៃទី​១៤ សីហា​នេះ មាន​៦​នាក់ ខណៈ​កាលពី​ល្ងាច​មិញ មាន​២២​នាក់​ថ្មី​។ រីឯ​ចំនួន​អ្នកស្លាប់ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៤ សីហា​នេះ កើន​ដល់​២១​នាក់​ហើយ ក្រោយ​រកឃើញ​ស្លាប់​៣​នាក់​ទៀត​។​ ​អ្នកស្លាប់​ទាំង​២១​នាក់​សុទ្ធតែ​ឆ្លង​ពី​ក្រុង​ដា​ណា​ង ចាប់តាំងពី​ថ្ងៃទី​៣១ កក្កដា​មក ហើយ​អ្នក​ស្លាប់មាន​វ័យ​ចាប់ពី​៣៣ ដល់ ៨៦​ឆ្នាំ​។​

​ព្រឹក​មិញ​នេះ វៀតណាម​បានប្រកាស​ពី​ការឆ្លង​ថ្មី ចំនួន​៦​នាក់ ក្នុងនោះ មាន​បីនាក់​នៅ​ខេត្ត Hai Duong និង​ខេត្ត Thai Binh ព្រមទាំង​ខេត្ត Quang Nam ជាប់​នឹង​ក្រុង​ដា​ណា​ង ជា​ក្រុង​ផ្ទុះ​ការចម្លង​ក្នុង​សហគមន៍​ជាថ្មី នៅ​វៀតណាម តាំងពី​ថ្ងៃទី ២៥ កក្កដា​។​

​វៀតណាម​មាន​ករណី​កូ​វីដ​១៩ សរុប​ចំនួន​៩១១​នាក់​ហើយ ខណៈដែល​អ្នកជំងឺ​៤៦៥​កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close