តោះ​! ងាក​មក​មើល​ទិដ្ឋភាព នៃ​ការរៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង​សៀមរាប ត្រៀម​ទទួល​ភ្ញៀវទេសចរ

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បាន​នឹង​កំពុង​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​សោភ័ណភាព​ក្រុង​ជូន​ភ្ញៀវទេសចរ​ដែល​នឹង​អញ្ជើញ​មក​កំសាន្ត​ក្នុង​ខេត្តសៀមរាប​ក្នុងឱកាស​ឈប់សម្រាក​សង​ធំ​ខាងមុខនេះ ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃ​២១ ខែសីហា ឆ្នាំ​២០២០​។​

​រដ្ឋបាលខេត្ត ក៏បាន​រៀបចំ​កម្មវិធី​សម្រាប់​បងប្អូន​ដែល​អញ្ជើញ​មក​ចូលរួម​កំសាន្ត​មាន​ជាអាទិ៍ ៖
១.​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ​
២.​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២
៣.​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​
៤.​ផ្សារ​ទឹក​
៥.​ផាប់​ស្ទ្រី​ត​
៦.​កម្មវិធី​ជិះ​កង់​
៧.​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​
៨.​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន​
៩.​ផ្ទាំងទស្សនីយភាព​សិល្បៈ​។

​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​បំណង​មកលេង​ខេត្តសៀមរាប សូម​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​កុំ​ភ្លេច​ត្រៀម​យក​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​) កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close