បង្ក្រាបដំណាំកញ្ឆា ៧ទីតាំង នៅស្រុកគិរីវង់ សមត្ថកិច្ចកាប់ដុតបំផ្លាញចោលភ្លាមៗ

ខេត្តតាកែវ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តចម្រុះខេត្តតាកែវ ចុះបង្ក្រាបការដាំដំណាំកញ្ឆាខុសច្បាប់ ចំនួន ៧ទីតាំង នៅចំនុចលើភ្នំគុហាចិន ក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ករណីនេះ កម្លាំងនគរបាលចម្រុះ បានបង្ក្រាប និងកាប់កម្ទេចដុតបំផ្លាញដំណាំកញ្ឆាចំនួន ៧ទីតាំង លើផ្ទៃដីដាំដុះសរុប ៤១២ ម៉ែត្រការ៉េ បំផ្លាញអាងស្តុបទឹកចំនួន៧ផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងខាងលើ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។