WHO អះអាងថា កូវីដ១៩ មិនឆ្លងពីស្លាបមាន់ និងបង្គារនោះទេ

បរទេស៖ ទីក្រុង២ នៅប្រទេសចិន ថ្មីៗនេះ បានប្រកាសពីការរកឃើញវីរុសកូវីដ១៩ នៅក្នុងអាហារក្លាសេ នាំចូលពីក្រៅប្រទេស នេះបើតាមអាជ្ញាធរបញ្ជាក់កាលពីម្សិលមិញ។ ប៉ុន្តែអង្គការសុខភាពពិភពលោកថាមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា វីរុសនេះឆ្លងតាមខ្សែចង្វាក់ម្ហូបអាហារនៅឡើយទេ។

ទីក្រុងសិនជិន បានរាយការណ៍ពីការរកឃើញវីរុសកូរ៉ូណានៅលើស្លាមាន់ក្លាសេ នាំចូលពីប្រទេសប្រេស៊ីល ខណៈដែលទីក្រុងស៊ីអានក៏រកឃើញវីរុសនេះពីបង្គារក្លាសេនាំចូលពីប្រទេសអេក្វាឌ័រដែរ។
វីរុសកូរ៉ូណាអាចរស់នៅរហូតដល់២ឆ្នាំនៅសីតុណ្ហភាពក្រោម២០អង្សាសេ ប៉ុន្តែទាំងអ្នកវិទ្យាសាស្ត្រនិងមន្ត្រីជំនាញថា ពុំទាន់មានភស្តុតាងច្បាស់លាស់ថា វីរុសនេះអាចឆ្លងតាមអាហារក្លាសេនៅឡើយទេ។
ប្រធានកម្មវិធីសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO លោក Mike Ryan បានអះអាងថា «មនុស្សមិនគួរខ្លាចអាហារ សំដៅការកញ្ចប់អាហារ ឬ ការដឹកជញ្ជូនអាហារ» ដោយលោកបានបន្ថែមថា «គ្មានភស្តុតាងណាដែលថា អាហារ ឬខ្សែចង្វាក់ផ្គត់ផ្គង់អាហារ មានពាក់ព័ន្ធនឹងការចម្លងវីរុសនេះទេ ហើយមនុស្សគួរតែមានអារម្មណ៍ល្អជាធម្មដា និងសុវត្ថិភាពជាមួយអាហារទាំងនោះ» ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។