ងាវកក ដឹងអត់ថា ជាប្រភេទបក្សីរស់នៅតំបន់ណា?

ងាវកក Stork-billed Kingfisher ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ដីសើម ហើយមានវត្តមានពេញមួយឆ្នាំ។ បក្សីងាវកក មានទំហំពី ៣៧,៥-៤១សង់ទីម៉ែត្រ មានមាឌធំជាងបក្សីចចាតដ៏ទៃ ចំពុះធំក្រហម ចុងចំពុះរាងក្រម៉ៅ បន្ទូលក្បាលពណ៌ប្រផេះក្រម៉ៅ ស្លាបពណ៌ខៀវ និងចុងខ្នងពណ៌ខៀវខ្ចី។
បក្សីប្រភេទនេះ រស់នៅតាមបឹងដែលមានដើមឈើដុះរាយប៉ាយ ឬ តាមស្ទឹងដែលមានព្រៃស្រោង ឬ ព្រៃរបោះ។ ការបន្តពូជបក្សីងាវកក គឺចាប់ពីខែមិនា រហូតដល់ខែឧសភា ហើយពងចំនួនពី ២ ទៅ ៥គ្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។