កូវីដ១៩ មានអ្នកជាសះស្បើយ ២នាក់ទៀត តែមិនមានអ្នកឆ្លងថ្មីទេ!

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាស ស្តីពីករណីព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ និងមិនមានករណីវិមានវីរុសកូរីដ-១៩ថ្មីឡើយ។

ក្រសួង បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង ២នាក់ គឺជាបុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង និងស្ត្រីជនជាតិកាហ្សាក់ស្តង់ អាយុ៤២ឆ្នាំ ដែលធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់។ ទាំង២នាក់ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន២៥៣នាក់ (ស្រី៥៣នាក់ និងបុរស២០០នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប២០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។