ខេត្តកោះកុង ទទួលភ្ញៀវទេសចរមកលេងកម្សាន្តជាង ១ម៉ឺននាក់ ត្រឹមរយៈពេល២ថ្ងៃ
កោះកុង៖ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថា ត្រឹមរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់១៨ សីហា ខេត្តកោះកុង ទទួលភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១១,១២៩នាក់ ក្នុងនោះ មានជនបរទេស១២៩នាក់។

លោក បានបន្តថា សម្រាប់ការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្រោមកិច្ចតាមដានការពាររបស់កម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញប្រចាំនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា។
ចំណែកការទប់ស្កាត់ជំងឺកូវីដ មានស្តង់របស់ក្រុមគ្រូពេទ្យសង្គ្រោះបឋម សម្រាប់វាស់កម្តៅ បាញ់អាល់កុលលាងដៃជូនភ្ញៀវទេសចរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ។
ជាមួយគ្នា លោកប្រធានមន្ទីរ ក៏សុំការអធ្យាស្រ័យចំពោះកន្លែងស្នាក់នៅ ដែលមិនអាចបំពេញតាមតម្រូវការចង់បានគ្រប់គ្រាន់ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។